ហេង ឡេង៖ យកប្រាក់សន្សំ៣០$ ក្នុង១ខែ មកបង្កើតផ្ទះលំហែរកាយ អាចទាញចំណូលរាប់ពាន់$

ដើម្បីអាចសម្រេចបំណងប្រាថ្នាចង់បង្កើតអ្វីមួយមនុស្សគ្រប់គ្នារមែងតែងតែព្យាយាមស្វះស្វែងនូវក្នុងការរកមធ្យោបាយដើម្បីអាចសម្រេចរឿងដែលខ្លួនចង់បាននោះ។ ដោយអ្នកខ្លះខិតខំធ្វើការងាររកប្រាក់ដើម្បីយកមកបង្កើតអ្វីដែលខ្លួនចង់បានជាដើម។ជាក់ស្តែង​លោក ហេង ឡេង ស្ថាបនិករបស់ផ្ទះលំហែលកំសាន្តមួយកន្លែងដែលស្ថិតនៅខេត្តកំពតដែលមានឈ្មោះថា Fish Island Bungalows បានខិតខំព្យាយាមប្រឹងសន្សំប្រាក់ ៣០ ដុល្លារពីការងាររាល់ខែរបស់លោក ដើម្បីសម្រេចក្តីស្រមៃក្នុងការបង្កើតផ្ទះលំហែលកាយដ៏ស្រស់ស្អាតមួយនេះឡើង។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ហេង ឡេង បានឱ្យដឹងថា ទម្រាំតែលោកអាចបង្កើតផ្ទះលំហែលកាយមួយនេះបានមកដល់បច្ចុប្បន្ន គឺលោកបានចំណាយពេលមិនតិចឆ្នាំឡើយ​ ជាពិសេសដើម្បីអាចសាងសង់ផ្ទះលំហែលបាន គឺលោកត្រូវដកប្រាក់សន្សំជារៀងរាល់ខែរបស់លោក ដើម្បីយកទៅទិញរបស់របរ សម្ភារៈសម្រាប់សាងសង់ផ្ទះនេះ។​ដោយក្នុងផ្ទះលំហែលមួយខ្នង លោកត្រូវចំណាយប្រាក់អស់ប្រមាណជា ១ទៅ ១,៥០០០ ម៉ឺនដុល្លារឯណោះ។ដោយពីដំបូងឡើយផ្ទះលំហែលកាយរបស់លោកគឺមានត្រឹមតែមួយខ្នងតែប៉ុណ្ណោះ តែក្រោយមកទើបលោកយកប្រាក់ចំណេញបន្តិចបន្តួច បូកជាមួយការខ្ចីប្រាក់ពីធនាគារបន្ថែមយកមកសាងសង់បន្ថែម រហូតអាចពង្រីកបានដល់ ១១ខ្នង មកដល់បច្ចុប្បន្ននេះ។ហើយក្នុងមួយខែៗលោកអាចរកប្រាក់ចំណេញបានប្រមាណជា ២ពាន់ដុល្លារ។

លោកបានបន្តថា មុនពេលដែលលោកក្លាយជាស្ថាននិករបស់ Fish Island Bungalows គឺលោកធ្លាប់ជាអ្នកធ្វើការនៅអង្គការ NGO ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុននាំភ្ញៀវទេសចរណ៍ផងដែរ។ហើយមូលហេតុដែលជម្រុញឱ្យលោក សម្រេចចិត្តមកចាប់យកអាជីវកម្មមួយនេះគឺដោយសារតែ លោកស្រឡាញ់អាជីពមួយនេះ បូករួមជាមួយបទពិសោធន៍ធ្វើការជាច្រើនឆ្នាំ បានជម្រុញឱ្យលោកអាចដើរដល់ដំណាក់ការនេះ។

ជាមួយគ្នានេះ ស្ថាននិកជើងចាស់រូបនេះបានបង្ហើបឱ្យដឹងបន្ថែមថា ហើយមូលហេតុដែលធ្វើឱ្យផ្ទះលំហែលរបស់លោកជោគជ័យខ្លាំងបែបនេះ គឺដោយសារតែលោក មានភាពស្ទាត់ជំនាញនឹងការនិយាយភាសាដែលជាហេតុនាំឱ្យការទំនាក់ទំនងជាមួយជនបរទេស ម្យ៉ាងទៀតលោកដឹងប្រវត្តិច្បាស់លាស់នៅក្នុងខេត្តកំពតទាំងមូលដែលអាចនាំភ្ញៀវដែលបានមកស្នាក់នៅទីនោះដើរលេងក្នុងខេត្តកំពតដោយគ្មានការព្រួយបារម្ភ។ជាពិសេសអ្វីដែលល្អជាងនេះទៅទៀតនោះគឺលោកមានភាពរួសរាយរាក់ទាក់ជាមួយភ្ញៀវខ្លាំង និងដឹងពីសុខទុក្ខភ្ញៀវគ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ក្រៅពីចំណុចជោគជ័យប៉ុន្មានចំណុចខាងលើហើយនោះ អ្វីដែលធ្វើឱ្យលោកអាចជោគជ័យខ្លាំងទៀតនោះគឺ ដោយសារតែផ្ទះលំហែលរបស់លោកមានទីតាំងបរិយាកាសស្ងប់ស្ងាត់ល្អ ដែលវាល្អបំផុតសម្រាប់អ្នកចង់សម្រាកលំហែលកាយ ស្រូបយកបរិយាកាសបរិសុទ្ធជាមួយធម្មជាតិនាថ្ងៃចុងសប្តាហ៍ ឬសម្រាប់ដំណើរកំសាន្តថ្ងៃបុណ្យជាតិធំៗជាដើម។ដោយលោកអ្នកអាចទៅស្នាក់នៅ Fish Island Bungalows បាន។លោកអ្នកអាចទាក់ទងសួរព័ត៌មានបន្ថែមបានតាមរយៈ 012 53 92 67 ឬតាមរយៈFacebook Page : Fish Island Bungalows Kompot ៕

ប្រភព: https://www.business-cambodia.com/article/mr-heng-leng





1 Like

Great article sharing for life experience!

Thanks Bong for sharing! :smiling_face_with_three_hearts: :heart_eyes: :pray:

1 Like